Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Friday 8 November 2013

កិច្ឆោ មនុស្សោ បដិលាភោ


បានលាភថ្លៃថ្នូជាងកែវចរណៃ           គឺបានបញ្ញាភ្លឺច្បាស់ជាងថ្ងៃ


ឆ្លងកាត់ភពត្រៃប្រពៃសុខសាន្ត         បានកើតជាមនុស្សមានលាភធំធេង ។
ន័យជីវិតពិតអសា្ចរ្យសង្ហាធ្វើបុណ្យ    ស្តាប់ធម៌ទេសនាសាស្រ្តាទួន្មាន
បើមានជីវិតពិតមានទុកហើយ          ភ័យព្រួយសប្បាយជារឿងផ្លូវចិត្ត។
ធ្វើបុណ្យឱ្យទានអាស្រ័យបញ្ញា         សៀវភៅសិក្សាធ្វើជាមិត្តល្អ
បើជួបបណ្ឌិតពិតបានប្រឹក្សា   ​​          កុំចោលអ្នកប្រាជ្ញកុំដើរងួសផ្លូវ​។
បើមានចំណេះចេះមានការងារ          បើពិតចិត្តល្អត្រូវជួបសង្គម
ជីវិតមានទុកសម្រុកទានសីល           ជំរះមន្ទិលចម្រើនមេត្តា ។
(សរសេរ  ដោយ ភិក្ខុ វជិរធម្មោ សេងហាក់)
                                          កុំភ្លេចគិតខ្លួន
ភ្លេចអ្វីភ្លេចបាន          តែបើភ្លេចប្រាណ       ឈានធ្លាក់រណ្តៅ​​ ​​      បើបានជាភ្លាត់
មិនទាន់ធ្លាក់ជ្រៅ   ​   ប្រឹងឡើងណាពៅ       កុំនៅនាំជ្រុល ។
ខូចអ្វីមិនគ្រោះ          តែបើខូចឈ្មោះ          មិនងាយជួសជុល      កូនត្រូវប្រយ័ត្ន
កុំងប់ងងុល​              កាមជាគ្រឿងពុល       ខូចអស់ទាំងខ្លួន ។
ខូចខ្លួនខូចឈ្មោះ     ខូចនេះពេញគ្រោះ      រស់លែងស៊ប់សួន      តែទោះយ៉ាងណា
កុំឱ្យខូចផ្ទួន             ត្រូវប្រឹងកែខ្លួន             កុំចោលអាត្មា ។
ចោលអ្វីចោលបាន    តែកុំចោលប្រាណ     ក្នុងវដ្តសង្សារ            ព្រោះក្នុងលោកនេះ
ឥតមាននរណា        ជួយស្រង់អាត្មា          ក្រៅពីខ្លួនឡើ ។
កូនត្រូវរក្សា            ការពារអាត្មា               ឱ្យបានដល់ត្រើយ      ដោយការប្រយ័ត្ន
និងមិនកន្តើយ         ប្រយ័ត្នហ្នឹងហើយ      ជាព្រះក្នុងខ្លួន ។
ប្រយ័ត្នជាម្តាយ       ញុំាគុណទាំងឡាយ    ឱ្យកើតមាំមួន              អត់ធន់ជាឪ
រក្សាគ្រងស្ងួន          គុណធម៌ក្នុងខ្លួន         ដូចខែខាងខ្នើត ។
ខន្តីដូចថ្នាំ               លេបជាប្រចាំ            រសជាតិល្វីងឆើត          លំបាកទ្រាំណាស់
លុះដល់ផលកើត    រសជាតិល្វីងឆើត       មានគុណគាប់ហោង ។
senghak bbb-

Cambodia

មានបន្តទៀតបាទទី3

មានបន្តទៀតបាទទី4

មានបន្តទៀតបាទទី5

មានបន្តទៀតបាទទី6


Tuesday 29 October 2013

 

Sample text

១/ យុត្តិធម៌ គឺ តាមន័យទូទៅ យុត្តិធម៌

what

No

Sample Text

NO

you

No
 
Blogger Templates